ភ្នំពេញៈ គ្រោះថ្នាក់ចររាចរណ៍មួយបានកើតឡើង រវាងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពង់ធំ 1H-0295 ប៉ះគ្នាជាមួយម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FU-4644 បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៩នាទី យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកេីតហេតុបានឲ្យដឹងថា គេបានឃេីញបុរសម្នាក់ បេីកម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពីជេីងទៅត្បូង។ ចំណែកបុរសម្នាក់ទៀតបើកម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុ ក៏បានបុកគ្នាមួយទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដេីម្បីដោះស្រាយគ្នានៅពេលក្រោយបន្តទៀត៕
មតិយោបល់