ព័ត៌មានជាតិ

មកហៅកូនឲ្យហូបបាយស្រាប់តែឃើញចង.ក ជាប់និងធ្នឹមផ្ទះស្លាប់បាត់

កណ្តាលៈ ញៀនស្រាជាប្រចាំរហូតដល់ចងក សំលាប់ខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង០០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះកេង សំអូន ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ
ទីលំនៅបច្ចុប្បន្ន ភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
តាមការបំភ្លឺរបស់ឈ្មោះឆេង សំអាត ភេទស្រី អាយុ៥៥ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ) បានឲ្យដឹងថាសព្វថ្ងៃគាត់ស្នាក់នៅផ្ទះមួយផ្សេងចំនែកជនរងគ្រោះជាកូនស្នាក់នៅផ្ទះកើតហេតុតែម្នាក់ឯង ជនរងគ្រោះជាមនុស្សចូលចិត្តផឹកស្រាជាប្រចាំ (ញៀនស្រា)នៅយប់ថ្ងៃទី១៨/១២/២០២០ ជនរងគ្រោះបានគ្រោះថ្នាក់ចរាចរ(ដួលម៉ូតូដោយខ្លួនឯង)នៅសង្កាត់ព្រែងឯង ខ័ណច្បារអំពៅ រាជធានីភ្នំពេញ បណ្តាលអោយរងរបួលស្រាល ចាប់ពីថ្ងៃនោះមកឈ្មោះឆេង សំអាត (ត្រូវជាម្តាយ)បានសួរនាំជនរងគ្រោះតែជនរងគ្រោះមិនស្តីមិននិយាយអីជាមួយគាត់គិតតែផឹកស្រាស្រវឹងហើយដេក ។
លុះដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០វេលាម៉ោងកើតហេតុខាងលើ ឈ្មោះឆេង សំអាត ជាម្តាយបានមកហៅកូន(ជនរងគ្រោះទៅផ្ទះហូបបាយ)ពេលបើកទ្វាផ្ទះដែលជនរងគ្រោះនៅ ស្រាប់តែឃើញជនរងគ្រោះបានចង.កនៅក្នុងផ្ទះ ដោយប្រើខ្សែគោពណ៍ខ្មៅចងជាប់ហ្នឹងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ ក៏បានរាយការណ៍ជូនសមត្តកិច្ច។
ក្រោយពីទទួលបានព័ត៌មានភ្លាមកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋសហការជាមួយ
សមត្ថកិច្ចផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុស្រុកកៀនស្វាយ គ្រូពេទ្យឃុំដីឥដ្ឋ អាជ្ញាធរ ភូមិឃុំ ចុះធ្វើការពនិត្យកន្លែងកើតហេតុជាក់ស្តែង។
ការសន្និដ្ឋាន៖
តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញានិងលោកគ្រូពេទ្យ ជនរងគ្រោះ ស្លាប់ដោយសារអត្តឃាត(ចង.ក)សម្លាប់ខ្លួនឯង ។បច្ចុប្បន្នសពត្រូវបានប្រគល់អោយទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់