ភ្នំពេញៈ បុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបើករថយន្តយីឌុបដឹកទំនិញពេញរថយន្ត បានរអិលធ្លាក់ផ្លូវជ្រុលទៅបុកបង្គោលភ្លើងមួយដើម បណ្តាលទ្រេតនិងធ្លាក់ប្រអប់ភ្លើងបន្ថែមទៀត។ ចំណែករថយន្តបង្កផ្ទប់ជាប់នឹងបង្គោលភ្លើងទៅមុខលែងរួច សំណាងមិនបង្កឲ្យមានអ្មករងរបួស។
ហេតុការណ៍នេះបានកើតឡើងការពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខសាលារៀនណតប៊្រីត ផ្លូវដួងងៀប ក្នុងសង្កាត់ អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជាតៃកុងរថយន្តម្នាក់ និងព្រូម្នាក់ទៀត បានបើករថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយយីឌុប ក្បាលពណ៌សលាយខៀវ ទ្រុងពណ៌ក្រហម ស្លាកលេខត្រូវបានម្ចាស់ដោះយកលាក់ទុក ដឹកទំនិញពេញរថយន្ត បើកបរតាមបណ្តោយផ្លូវណតប៊្រីតទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានរអិលផ្លូវបេតុងធ្លាក់កង់មួយចំហៀងហើយជ្រុលចង្កូតទៅបុកបង្គោលភ្លើងភ្លោះ បណ្តាលឲ្យទ្រេតមួយដើមនិងធ្លាក់ប្រអប់ភ្លើងមួយផងដែរ ។ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខខាងស្តាំផ្ទប់នឹងបង្គូលភ្លើងទៅមុខលែងរួច សំណាងល្អមិនមានអ្មកណារងរបួស។ ភ្លាមៗនោះខាងម្ចាស់រថយន្តបង្កបានហៅរថយន្តស្ទូចមកស្ទូចចេញបម្រុងបើកគេចខ្លួនមិនទទួលខុសត្រូវ តែត្រូវបានប្រជាពលរដ្ឋឃើញបានទាក់ទងទៅសមត្ថកិច្ចចុះមកឃាត់រថយន្តភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុរថយន្តស្ទូចធុនធំមួយគ្រឿង ក៏ស្ទូចរថយន្តមកដាក់នៅលើផ្លូវ ដើម្បីឲ្យសមត្ថកិច្ចជំនាញចរាចរណ៍មកវាស់វែងហើយយករថយន្តទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕
















មតិយោបល់