កោះកុងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកេីត ឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២០ រវាង រថយន្តដឹកថ្ម បុកម៉ូតូ ពី ក្រោយ ក្នុង ទិសដៅស្របគ្នា នៅចំណុចទួលតាទិត្យ ផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ១៤២-១៤៣ ស្ថិតក្នុងភូមិ អូរជ្រៅ ឃុំបឹងព្រាវ ស្រុក ស្រែ អំបិល បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ចំនួន ០២នាក់ (ប្តីប្រពន្ធ ) ។
បង្ករ ដោយ រថយន្ត HINO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E 6009 បើកបរដោយឈ្មោះ លុយ ចន្ថា ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅ ភូមិប្រមូល ឃុំរមែង ស្រុកឈូក ខេត្តកំពត បានធ្វើដំណើរក្នុងទិសដៅស្របគ្នាលុះដល់ចំណុចខាងលើរថយន្តជ្រុលចង្កូតទៅបុកម៉ូតូពីក្រោយ ស្របទិសគ្នា ម៉ូតូម៉ាក C125 ស៊េរីឆ្នាំ ២០១៣ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហាប់ ព្រឹម ភេទប្រុស អាយុ ២៤ ឆ្នាំ ជាប្ដី រងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ គុណ ដាវី ភេទស្រី អាយុ ១៨ ឆ្នាំ ជាប្រពន្ធ រងរបួសធ្ងន់ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល រីឯអ្នកបើកបររថយន្ត ត្រូវបានធ្វើរការឃាត់ខ្លួន នៅអធិការរដ្ឋាននគរបាលស្រុកស្រែអំបិល។
បច្ចុប្បន្ន វត្ថុតាង បានយកទៅរក្សាទុកនៅអធិការរដ្ឋាន នគរបាលស្រុកស្រែអំបិលរងចាំការដោះស្រាយ៕
មតិយោបល់