ព័ត៌មានជាតិ

ស្លាប់ទៀតហើយ! រយន្តកូរ៉េដឹកមាន់បុកពន្លះជាមួយម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់យ៉ាងរន្ធត់ និងម្នាក់ទៀតរបួសធ្ងន់!

តាកែវ: យ៉ាងហោចណាស់មានមនុស្សស្លាប់២នាក់ និងរងរបួសធ្ងន់១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងថយន្តបុកជាមួយ និងម៉ូតូ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧លើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៨៥និង៨៦ ស្ថិតក្នុងភូមិគោកញ័រ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មានម៉ូតូម៉ាកHONDA C125ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន 1B-2836 បើកបរដោយឈ្មោះ ជឹម សម្ភស្ស ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរជាងសំណង់ រស់នៅភូមិពញាឮ ឃុំប្រាំបីមុំ ស្រុកទ្រាំង បានស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរ២នាក់ទៀត មានឈ្មោះ ព្រាប ឌឿន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតឈ្មោះ ឈិន ទូច ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃឈើទាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ រងរបួសធ្ងន់។ រីឯរថយន្តម៉ាកកូរ៉េដឹកមាន់ បើកបរដោយឈ្មោះ គ្រួច ទ្រី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់មាន់ រស់នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។

ពេលទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ចាត់បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងធ្វើកំណត់ហេតុដកហូតវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿង រីឯសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់