ព័ត៌មានកីឡា

Isco ៖ Real Madrid ជាជម្រើសតែមួយគត់សម្រាប់ខ្ញុំ

ខ្សែបម្រើប្រយុទ្ធអេស្ប៉ាញវ័យ ២៤ឆ្នាំ Isco Alarcon បានសម្រេចចិត្ត មិនចាកចេញពីក្រុម Real Madrid ឡើយខណ:កីឡាកររូបនេះ បានបន្តកុងត្រាថ្មីជាមួយ Real Madrid រហូរថ់ដល់ឆ្នាំ ២០២២។

កាលពីរដូវកាលមុន មានពត៌មានជាច្រើន បានបែកធ្លាយថា Isco នឹងចាកចេញពីក្រុម Real Madrid ដើម្បីទៅចូលរួមជាមួយក្រុម Barcelona ម្យ៉ាងវិញទៀត ថ្មីៗនេះ ក៍មានក្រុមនៅអង់គ្លេស ចង់បានខ្សែបម្រើប្រយុទ្ធរូបនេះដែរ។ យ៉ាងណាវិញ បើតាមប្រភពចុងក្រោយ នៃការចុះផ្សាយរបស់ Diario Gol បានឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធអន្តរជាតិអេស្ប៉ាញ Isco Alarcon មិនទៅណាចោលក្រុម Real Madrid ឡើយ គឺរូបគេបានបន្តកុងត្រាថ្មីជាមួយ Real Madrid រហូតដល់ឆ្នាំ ២០២២។ ជាការពិតណាស់ នៅរយ:ពេលចុងក្រោយនេះ ពោលចាប់ពីពេលដែល Gareth Bale បានរងរបួស កាលពីដើមរដូវកាលមុនកន្លងមក Isco ត្រូវបានជាប់ក្នុងជម្រើសរបស់លោក Zidane សឹងគ្រប់ការប្រកួត។

ម្យ៉ាងវិញទៀតនោះ Isco បានបង្ហាញនូវទម្រង់លេងយ៉ាងល្អទាំងតំបន់ប្រយុទ្ធ និងតំបន់បម្រើការពារ ជាហេតុធ្វើឲ្យកីឡាកររូបនេះ តែងតែស្ថិតក្នុងជម្រើសរបស់លោក Zidane ។ ជាងនេះទៅទៀត បច្ចេកទេស និងល្បឿន របស់កីឡាករវ័យ២៤ឆ្នាំរូបនេះ មិនចាញ់ Messi របស់ Barcelona ប៉ុន្មានឡើយ។ ដោយហេតុនេះហើយ ក្រុម Real Madrid មិនអាចឲ្យបាត់បង់ Isco បានឡើយ ស្របពេលដែលក្លិបបានរៀបចំកុងត្រាថ្មីជាមួយកីឡាករអេស្ប៉ាញរូបនេះ។ ចំណែក Isco វិញ កំពុងតែពេញចិត្ត ក្នុងការលេងឲ្យក្រុម Real Madrid យ៉ាងខ្លាំង។ Isco បានព្រលយមួយឃ្លាថា ៖ គ្មានក្រុមណាដែលល្អដូចក្រុម Real Madrid ឡើយ។ ទីនេះជាកន្លែងប្រកួតប្រជែងដ៍ធំ ទាល់តែកីឡាករដែលពោរពេញទៅដោយសមត្ថភាព ទើបអាចនៅទីនេះបាន ខ្ញុំពេញចិត្តនឹងនៅទីនេះ។

តាមរយ:សម្តីខាងលើនេះ សបញ្ជាក់ឲ្យឃើញថា Isco ពិតជាស្រឡាញ់ Real Madrid ខ្លាំងណាស់ដោយរូបគេមិនផ្លាស់ចេញទៅកាន់ក្លិបណាមួយឡើយ បើទោះបីជាកន្លែងណាក៍ទទួលគេក៍ដោយ។

មតិយោបល់