ព័ត៌មានជាតិ

ពេទ្យរុស្ស៊ី ពិនិត្យព្យាបាល និងវះកាត់ ជំងឺត្រចៀក-ច្រមុះ-បំពង់ក ដោយឥតគិតថ្លៃ

ភ្នំពេញៈ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថា មន្ទីរពេទ្យរុស្ស៊ី នឹងធ្វើការពិនិត្យ ព្យាបាល និងវះកាត់ជំងឺត្រចៀក ច្រមុះ បំពង់ក ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សេចក្ដីជូនដំណឹងរបស់មន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី២ ខែមិថុនា ដែល Post News ទទួលបាននៅព្រឹកនេះ បានឲ្យដឹងថា មន្ទីរពេទ្យមានគ្រូពេទ្យជំនាញផ្នែកជំងឺឯកទេសទាំង៣ខាងលើ មកពិនិត្យ ព្យាបាល និងធ្វើការវះកាត់ក្នុងករណីចាំបាច់ ដោយឥតគិតថ្លៃ ជូនមន្ត្រីរាជការ និងប្រជាជនទាំងអស់៕

photo_2016-06-03_10-53-16

មតិយោបល់