ព័ត៌មានជាតិ

ក្រោមដឹកនាំដំបូងរបស់លោក Carrick ក្រុមMan UTD នឹងអវត្តមានកីឡាករ ២នាក់ប្រកួតប៉ះ Villareal

បរទេស៖ គ្រូបង្វឹកបណ្តោះអាសន្នលោក Michael Carrick ដែលកំពុងមានឈ្មោះជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្លឹបនោះនឹងអាចទទួលបានបទពិសោធក្នុងការដឹកនាំក្រុមកីឡាករឈុតធំជាលើកដំបូងក្នុងការប្រកួត Champions League វគ្គជម្រុះក្នុងពូលជាលើកដំបូងនៅថ្ងៃអង្គារនេះប៉ះនឹងក្រុម Villareal។

បិសាចក្រហម Man UTD ត្រូវការជ័យជំនះដាច់ខាតដើម្បីអាចស្វ័យប្រវត្តិឡើងទៅវគ្គបន្តហើយប្រសិនបើមានប្រកួតស្មើគ្នាចំនួន២នោះតំណែងរបស់ Man UTD ក៏នៅតែមិនទាន់ច្បាស់ផងដែរ។

ទំរង់លេងដ៏យ៉ាប់របស់ក្រុមមួយរយៈចុងក្រោយនេះអាចមើលឃើញជាក់ស្តែងចាប់តាំងតែពីការប្រកួតបរាជ័យជាបន្តបន្ទាប់និងការបរាជ័យចាញ់ Watford ក្នុងលទ្ធផល៤ទល់នឹង០មុនការបណ្តេញចេញលោក Ole Solskjare ជាផ្លូវការ។

កាន់តែលំបាកមុនការប្រកួតនេះទំរង់លេងអន់ហើយនោះកីឡាករឆ្នើមចំនួន ២រូបក៏ត្រូវបានគេដឹងថានឹងត្រូវអវត្តមានផងដែរដូចជាកីឡាករ Paul Pogba និងកីឡាករ Raphael Varaneទោះបីជា CR7 និងប្រធានក្រុម Harry Maguire ក៏នឹងមានវត្តមានជាធម្មតា៕

មតិយោបល់