ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី ដាច់ភ្លើងនៅទន្លេបាសាក់១ អគ្គិសនីកម្ពុជា តភ្ជាប់ឲ្យបានឡើងវិញមុនម៉ោង៣

ភ្នំពេញៈ យោងសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ជូនដំណឹងតាមហ្វេសប៊ុក នៅមុននេះបន្តិច បានឲ្យដឹងថា កាលពីវេលាម៉ោង១០៖៣០នាទី យប់ថ្ងៃទី២ ខែមិថុនា មានករណីដាច់ភ្លើងនៅក្នុងសង្កាត់ទន្លេបាសាក់១ ក្នុងខណ្ឌចំការមន បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីលើខ្សែបណ្ដាញក្រោមដី។

ករណីនេះ អគ្គិសនីកម្ពុជា បានបញ្ជូនក្រុមការងារបច្ចេកទេស ដើម្បីធ្វើការជួសជុល និងតភ្ជាប់ចរន្តឲ្យអតិថិជនអាចប្រើប្រាស់ឡើងវិញ នៅមុនម៉ោង៣រសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦នេះ។

អគ្គិសនីកម្ពុជា បានឲ្យដឹងថា “នៅថ្ងៃទី02 ខែមិថុនាឆ្នាំ2016 នៅវេលាម៉ោង22:30នាទី មានករណីដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខ424-F3 ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅ មហាវិថីព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់1 ខណ្ឌចំការមន រាជធានីភ្នំពេញ។ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនីលើខ្សែបណ្តាញតង់ស្យុងទាប(LV)ក្រោមដី”។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន៕

13325492_741009552708253_4263372472611904277_n13343143_741009576041584_5558795876256832858_n13346603_741009556041586_2211827879995461364_n

មតិយោបល់