កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈដែលបើកបរបញ្ច្រាសទិសគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ២៩និង៣០។
នគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យស្លាប់១នាក់ ស្រី នៅមន្ទីពេទ្យ និងរងរបួសធ្ងន់១នាក់ប្រុស និងបណ្តាលខូចខាតរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង។
នៅថ្ងៃខែឆ្នាំ និងវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ១គ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CU-8650 បើកបរដោយឈ្មោះ ស៊ិន ដួង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ កណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរកម្មករ (រងរបួសធ្ងន់) បានឌុបឈ្មោះ សៅ ផល្លី ភេទស្រី អាយុ២៧ឆ្នាំ ទីលំនៅជាមួយគ្នាមុខរបរកម្មករ គ្មានពាក់មួក (ស្លាប់នៅមន្ទីរទីពេទ្យ) ដែលបើកពីទិសខាងកើតទៅទិសខាងលិច (ភ្នំពេញទៅកំពង់សោម ) បានបុកជាមួយរថយន្តមួយគ្រឿងម៉ាកស្តារិច
ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2D-1365 បើកបរដោយឈ្មោះ ឆន ប៊ុនធឿន ភេទប្រុស អាយុ៥៣ឆ្នាំ ទីលំនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល មុខរបរកសិករ ដែលបើកពីទិសខាងលិចទៅទិសខាងកើត រួចបត់ឆ្លងថ្នល់ពីត្បូងទៅជើង ចូលភូមិពងទឹក ក្នុងទិសដៅបញ្ជ្រាសគ្នា ចំពោះរថយន្តពេលបុករួចពុំបានឈប់នៅកន្លែងកើតហេតុទេ គឺបើករត់ចូលតាមផ្លូបេតុងភូមិពងទឹក ចំងាយយ១០០មែត្រទើបឈប់។
ចំណែកម៉ូតូដែលដួលលើថ្នល់ ក៏មានរថយន្ត១គ្រឿងទៀតមិនដឹងម៉ាកបើកមកពីកើតទៅលិច បានបុកអ្នករងរបួសដែលជិះម៉ូតូថែមទៀត ហើយរថយន្ត ក៏បើកគេចខ្លូនបាត់។
ចំពោះសពកម្លាំងជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សេក្តីសន្ឋិដ្ធាន ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តបើកឆ្លងប្តូរ គន្លងផ្លូវថ្នល់ខ្វះការប្រុងប្រយ័ត្ន ម៉ូតូបើកក្នុងល្បឿនលឿន។ ក្រោយ ពេលកើតហេតុជំនាញបានប្រមូលមធ្យោបាយដែលពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ អ្នកបើកបររថយន្តបានឃាត់ខ្លួននៅអធិការដ្ឋាននគរបានស្រុក អង្គស្នួល៕
មតិយោបល់