ព័ត៌មានកីឡា

កំហុស១១ម៉ែត្រ របស់ Cavani យប់មិញ ធ្វើឲ្យមានការរិះគន់

ជ័យជម្នះ២-០ ដែលក្រុម Paris Saint Germain លើក្រុម Lyon ទទួលបាន កាលពីយប់មិញនេះ​ សុទ្ធសឹងជាគ្រាប់បាល់ដែលរកបានដោយ Own Goal ទាំងអស់មិនមែនរកបានដោយកីឡាកររូបណាឡើយ ខណ: Cavani ទាត់បាល់ ១១ម៉ែត្រ មិនចូលទៀត។

ការទាត់បាល់ ១១ម៉ែត្រ​ មិនបានសម្រេចក្នុងការប្រកួតយប់មិញនេះ បានក្លាយជាប្រធានបទយ៉ាងក្តៅគគុក សម្រាប់អ្នកទស្សនា បាល់ទាត់ទាំងអស់ ដែលចង់ឲ្យមានការផ្លាស់ប្តូរបេក្ខភាព អ្នកទាត់បាល់ ១១ម៉ែត្រ។ ជាការពិតណាស់ ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edinson Cavani បានភ្លាត់ស្នៀត ទាត់បាល់ ១១ម៉ែត្រ មិនចូលជាថ្មីម្តងទៀតសម្រាប់ការប្រកួតយប់មិញនេះ ជាហេតុធ្វើឲ្យរូបគេ មានការខកចិត្តយ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះទេ មានមតិជាច្រើន បានទាមទារឲ្យក្រុម Paris Saint Germain គួរតែគិតឡើងវិញចំពោះបេក្ខភាព អ្នកទាត់បាល់ ១១ម៉ែត្រ ស្របពេលដែលខ្សែប្រយុទ្ធចំណូលថ្មី តម្លៃខ្លួនថ្លៃកប់ពពក Neymar សាកសមបំផុត ក្នុងនាមជាអ្នកទាត់បាល់ ១១ម៉ែត្រនេះ។

ម្យ៉ាងវិញទៀត Neymar ពិតជាសាកសមជាង Cavani ក្នុងការទាត់បាល់ ១១ម៉ែត្រ ទាំងបច្ចេកទេស​ នឹងរបៀបស៊ុត។ ទាក់ទងទៅនឹងបញ្ហានេះដែរ អ្នកគាំទ្រ ក្រុម​ Paris Saint Germain ទាំងអស់ ពិតជាចង់ឃើញ Neymar ក្លាយជាអ្នកទាត់បាល់ ១១ម៉ែត្រណាស់ ព្រោះថា ពួកគេបានផ្តល់ទំនុកចិត្តដល់ Neymar ខ្ពស់ជាង Cavani ។ ក្នុងនោះដែរ ពួកគេបានលើកពីកំហុសជាច្រើន​កាលពីរដូវកាលមុន ដែល Cavani បានបង្កកំហុសក្នុងការទាត់បាល់ ១១ម៉ែត្រ ជាច្រើនលើកច្រើនសារ ដែលទាមទារឲ្យមានការផ្លាស់ប្តូរបេក្ខភាព អនទាត់បាល់ ១១ម៉ែត្រនេះ។

បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា Neymar គួរតែកាន់តួនាទីនេះ ដោយសារកីឡាករប្រេស៊ីលរូបនេះ មានកម្រិតបច្ចេកទេសស៊ុតល្អជាង Cavani ។

//www.youtube.com/watch?v=kCZEeB6jG3g

មតិយោបល់