ព័ត៌មានជាតិ

បុរសម្នាក់មានជំងឺសរសៃប្រសាទ យកកាំបិតអារកសម្លាប់ខ្លួន តែមិនស្លាប់!

ព្រៃវែងៈ លោកអធិការស្រុកកញ្ជ្រៀច បានប្រាប់ Post News ថា មានករណីបុរសម្នាក់ ធ្វើអត្តឃាតអារកសម្លាប់ខ្លួន តែមិនបានសម្រេច។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិ បែកក្អម ឃុំ គោកគង់កើត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ជនរងគ្រោះមានឈ្មោះ ទុំ ទី ភេទប្រុស អាយុ៣៧ឆ្នាំ ធ្វើសកម្មភាព ដោយយកកាំបិតមកអារកខ្លួនឯង។

លោកអធិការស្រុកកញ្ជ្រៀច បានបញ្ជាក់ពីមូលហេតុ ជនរងគ្រោះមានជំងឺ សរសៃប្រសាទ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានគ្រួសារ បញ្ជូនមកព្យាបាល នៅមណ្ឌលសុខភាព ឃុំគោកគង់កើត៕

មតិយោបល់