ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចដោះម៉ាស៊ីនត្រជាក់

ភ្នំពេញ: ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចដោះម៉ាស៊ីនត្រជាក់ផ្ទះ ម្ចាស់ចាក់សោទុកចោល ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ព្រែកប្រា។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩ ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិអណ្តូង សង្កាត់ច្បារអំពៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ ស៊ិប អ៊ី អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ច្បារអំពៅ ខណ្ឌច្បាអំពៅ។

បច្ចប្បន្នជនសង្ស័យខាងលើ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បាអំពៅ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធិច្បាប់៕

//youtu.be/DBNplDheBHQ

មតិយោបល់