ភ្នំពេញៈ បុរសវ័យចំណាស់ជាជនអនាថាម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកបុកស្លាប់រួចបើកគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងជាង១២ឈានចូលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។
បុរសវ័យចំណាស់ដែលបាត់បង់ជីវិតខាងលើមិនត្រូវបានស្គាល់ឈ្មោះនោះទេ។
បើតាមប្រភពព័ត៌មានឲ្យដឹងថារថយន្តមិនចាំម៉ាកមួយគ្រឿងបានតាមផ្លូវជាតិលេខ៥ពីត្បូងទៅជើងខណៈមកចំណុចកើតហេតុ សង្ស័យបើកលឿនពេកបានជ្រុលបុកបុរសខាងលើបណ្តាលឲ្យស្លាប់ហើយភ្លាមៗហើយរថយន្តបន្តដំណើរបើកគេចខ្លួនបាត់។
ក្រោយពេលកើតហេតុសពបុរសរងគ្រោះខាងលើត្រូវបានគេដឹកយកមកតម្កល់នៅវត្តនៅជោត្តមង្គលហៅវត្តព្រែកព្នៅដើម្បីស្រាវជាវរកសាច់ញាតិនិងបូជានៅវត្តខាងលើ៕
មតិយោបល់