បាត់ដំបង: កាលពីវេលាម៉ោង ៦ ល្ងាចនៅថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០១៧ មានករណីធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនមួយ បានកើតឡើង នៅចំណុចផ្ទះជួលក្រុមទី១២ភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សុខ ទី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅស្នាក់ នៅផ្ទះជួលខាងលើ ដោយសារវិបត្តិក្នុងគ្រួសារ ជាមួយការឈ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃ ហើយផឹកស្រាជាប្រចាំ រួមទាំងខឹងប្រពន្ធបញ្ជាឲ្យយកម៉ូតូមកឲ្យនោះ ទើបជនរងគ្រោះ ក៏សម្រេចចង់កសម្លាប់ខ្លួន។
ក្រោយពីរសម្ថកិច្ចពិនិត្យធ្វើកោសល់វិច័យរួចមក ឃើញថា សាកសពខាងលើពិត ជាបានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ពិតប្រាកដមែន រួចក៏ប្រគល់សាកសពទៅឲ្យឈ្មោះ ថា មុំ ភេទស្រី អាយុ៣០ឆ្នាំ ដែលជាប្រពន្ធយកទៅធ្វើបុណ្យ នៅវត្តអាស្រមបុត្រសាវង្ស៕
មតិយោបល់