ព្រះសីហនុៈ កាលពីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុបានចុះដកហូតទំនិញម្ហូបអាហារខូចគុណភាពដែលអាជីវករដាក់លក់តាមផ្សារម៉ាតមួយចំនួនក្នុងក្រុងព្រះសីហនុ ក្រោយពីរកឃើញថាទំនិញម្ហូបអាហារវេចខ្ចប់មួយចំនួនខូចគុណភាព ហួសកាលបរិច្ឆេទ និងដកហូតយកទៅកម្ទេចចោលផងដែរ។
ក្រៅពីនេះមន្ត្រីកាំកុងត្រូលក៏បានចុះទៅពិនិត្យមើលតម្លៃលក់ដូរប្រេងឥន្ធនៈតាមស្ថានីយ៍ប្រេងមួយចំនួនផងដែរ៕
មតិយោបល់