ព័ត៌មានជាតិ

ឃាត់ជនជាតិវៀតណាមម្នាក់ រួមនិងកញ្ឆាក្រៀមចំនួន១១ដុំធំ ព្រមទាំងវត្ថុតាងជាច្រើនទៀត

តាកែវៈ កាលពីវេលាម៉ោង​១២ និង០៦នាទីថ្ងៃត្រង់ទី២០ ខែកញ្ញានេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយប៉ុស្តិនគរបាលរដ្ឋបាលសោម បានធ្វើការបង្រ្កាបករណីជួញដូរគ្រឿងញៀន (កញ្ឆាក្រៀម)០១ករណី ពីប្រទេសកម្ពុជា ឆ្លងទៅប្រទេសវៀតណាម។

ហេតុការណ៍នេះ បានកើតទ្បើងនៅចំណុចចន្លោះបង្គោលព្រំដែនលេខ២៧៨-២៧៩ ជិតប៉ុស្តិ៍នគរបាលការពារព្រំដែនសំបុកមាន់ (វរះ៦០៣) ស្ថិតក្នុងភូមិព្រាល ឃុំសោម ស្រុកគិរីវង់ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ហ្វៀង ថាន់ជី ( NGUYEN THANH CHI ) ភេទប្រុស អាយុ៤៧ឆ្នាំ (ជនជាតិ វៀតណាម) ស្រុកកំណើតនៅភូមិឃុំភូឡើយ ស្រុកថាន់ប៊ិន ខេត្តដុងថាប។

បច្ចុប្បន្នរស់នៅភូមិវិនវ៊ើយ ឃុំវិនអាង ស្រុកចូវថាំន ខេត្តអាងយ៉ាង រីឯបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនចូលក្នុងប្រទេសវៀតណាមបាត់ មានឈ្មោះ វ៉ាង ភេទប្រុស រស់នៅភូមិតូហា ឃុំនួយតូ ស្រុកទ្រីទង ខេត្តអាងយ៉ាង ។

ករណីខាងលើសមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ កញ្ឆាក្រៀមចំនួន១១ដុំ ស្មើ១១គីឡូ, វ៉ាលឡូចំនួន០២ ពណឥខៀវលាយខ្មៅ និងពណ៌ក្រហមលាយខ្មៅ, ស្បោងកៅស៊ូចំនួន០២, ប្លាស្ទិចចំនួន២ សម្រាបច្រកកញ្ឆា និងម៉ូតូ០១គ្រឿង ម៉ាកហុងដា ស្លាកលេខ 68 S4: 8230 ។

ករណីនេះកម្លាំងជំនាញ បានសហការជាមួយសមត្ថកិច្ចវៀតណាម ដើម្បីធ្វើការស្រាវជ្រាវស្វែងរកមេក្លោង និងបក្ខពួកដែលរត់គេចខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់