ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សរបួសធ្ងន់ស្រាល នៅខេត្តតាកែវ

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៤៥នាទីស្ថិតក្នុងផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៦៧-៦៨ ភូមិតាមុង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។

រថយន្តម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2H-9309 បើកបរដោយឈ្មោះ ឃាង មាស ភេទប្រុស អាយុ ៧៥ឆ្នាំ រស់នៅភូមិត្រពាំងកី ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ ធ្វើដំណើរពីជើងខាងត្បូង(គ្មានរបួស)។
ម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខគ្មាន បើកបរដោយឈ្មោះ ជុំ វីរ: ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ធ្វើដំណើរពីត្បូងទៅជើង (របួសធ្ងន់)។

មូលហេតុ: បណ្ដាលមកពីអ្នកបើកបរលឿនខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោង ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី រីឯអ្នករងរបួស ត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យ៕

មតិយោបល់