ភ្នំពេញៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៧ ភ្លៀងនឹងធ្លាក់រាយប៉ាយកើនឡើងជាបន្តបន្ទាប់ ក្នុងកម្រិតពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស។
ដោយនៅលើផ្ទៃសមុទ្រ មានភ្លៀងធ្លាក់ច្រើន ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ អាស្រ័យដូចបានជំរាបជូននេះ សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕
មតិយោបល់