ខេត្តកំពង់ចាម៖ នៅថ្ងៃទី២០ កញ្ញា ២០១៧ វេលាម៉ោង១៧ ៣០នាទី នៅភូមិកងតាណឹងទី៤ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម មានករណីហិង្សាដោយចេតនាមួយកើត ឡើងបង្កដោយឈ្មោះ ឆាយ ថាវី ភេទប្រុស អាយុ៣១ ឆ្នាំ មានទីលំភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តកោះកុង បានយកកាំបិតឡាម អារកទៅលើឈ្មោះ ហង្ស រដ្ឋា ភេទប្រុស អាយុ៣១ ឆ្នាំ មានទីលំនៅភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ បណ្ដាលឲ្យរងរបួសធ្ងន់ហើយបាន បញ្ជូនទៅមន្ទីពេទ្យភ្នំពេញ។
ជុំវិញករណីខាងលើសមត្ថកិច្ច ប៉ុស្តិ៍កងតាណឹងបានធ្វើការឃាត់ ខ្លួនជនសង្ស័យ និងកសាង សំណុំរឿងតាមនីតិវិធី៕
មតិយោបល់