ខេត្តព្រៃវែង៖ គ្រោះថ្នាកចរាចរណ៍ដោយក្រឡាប់រថយន្តមួយកើតឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ វេលម៉ោង១៣និង៣០នាទីនៅលើកំណាត់ផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ ៨១ និង៨២ នៅចំណុចភូមិក្រាំងស្វាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
សមត្ថកិច្ចបានឱ្យដឹងថា៖ មានរថយន្តម៉ាកកាមរីឆ្លាមពណ៍ត្រីឆ្លូញមួយគ្រឿង ពាក់ផ្លាកលេខ (ភ្នំពេញ 2P 3465) បើកបរដោយឈ្មោះ នី សិត ភេទប្រុស អាយុ៣៤ ឆ្នាំ (ស្លាប់) រស់នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រួមដំណើរដោយមនុស្ស៥នាក់ផ្សេងទៀត
១. ឈ្មោះ យ៉េង តុលា ភេទប្រុស អាយុ២៣ ឆ្នាំ
២. ឈ្មោះ យ៉េង គន្ធា ភេទស្រី អាយុ២៧ ឆ្នាំ
៣. ឈ្មោះ ខឹម ធី ភេទស្រីអា អាយុ៥៧ ឆ្នាំ
៤. ឈ្មោះ យ៉េង ស្រីល័ក្ខ ភេទស្រី អាយុ១៨ ឆ្នាំ
៥. កុមារី រ៉ុម ហុងលី អាយុ១ ឆ្នាំ (ស្លាប់)
អ្នកទាំងអស់រស់នៅភូមិឃុំជាមួយអ្នកបើកបរដែលបើកបរក្នុងទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុខាងលើបានបែកកង់ខាងមុខរួចរេចង្កូតក្រឡាប់ធ្លាក់ពីលើផ្លូវ (អ្នកទាំងអស់គ្នាជាក្រុមគ្រួសារជាមួយអ្នកបើកបររថយន្ត)។
ករណីនេះបណ្តាលអោយអ្នកបើកបររថយន្តនិងកុមារីម្នាក់(ស្លាប់)នៅកន្លែងកើតហេតុនិងអ្នករួមដំណើរផ្សេងទៀតរងរបួសធ្ងន់។ បច្ចុប្បន្នសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះបញ្ជូនទៅពេទ្យស្រុកកំពង់ត្របែក និងរថយន្តយកមករក្សាទុកនៅប៉ុស្តិ៍ក្រាំងស្វាយ៕
មតិយោបល់