ព័ត៌មានជាតិ

អុចធូបគោរពបូជាថ្ងៃសីល ហើយដើរទៅបុណ្យអ្នកភូមិ មកវិញផ្ទះភ្លើងឆេះអស់រលីង

កណ្ដាល: យោងតាមផេក នាកយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នងនៅស្រុកខ្សាច់កណ្ដាល ត្រូវអគ្គិភ័យឆាបឆេះខូចខាតគ្មានសល់ បង្កឲ្យមានការផ្អើលឆោឡោឡើង នៅវេលាម៉ោង០៩ និង១៥នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអញ្ជែងក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ម្ចាស់ផ្ទះឈ្មោះ ខឹម យ៊ីម ភេទស្រី អាយុ ៧៣ ឆ្នាំ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។

ទ្រព្យសម្បត្តិបាត់បង់៖
ផ្ទះ១ខ្នងទំហំ ៦មx ៨ម ធ្វើអំពីឈើដំបូលប្រក់ក្បឿង ថ្មក្រោម
ប្រាក់ដុល្លារចំនួន៥០០ដុល្លារសហរដ្ឋអាមេរិក និងប្រាក់ រៀល១លានរៀល រួមទាំងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ។

ដំណើររឿង៖ មុនពេលកើតហេតុ លោកយាយរងគ្រោះជាម្ចាស់ផ្ទះបានអុចធូបគោរពបូជាថ្ងៃសីលនៅក្នុងផ្ទះរបស់ខ្លួន រួចទៅចូលរួមក្នុងពិធីបុណ្យអ្នកជិតខាងក្នុងភូមិ ។ លុះមកដល់វេលាម៉ោងកើតហេតុ ស្រាប់តែផ្ទះលោកយាយរងគ្រោះ ត្រូវអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចស្រុក ចុះមកធ្វើការអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ស្មើនឹងទឹក៦ម៉ែត្រគូប ទើបភ្លើងរលត់ជាស្ថាពរ ។

មូលហេតុ៖ បណ្ដាលមកពីម្ចាស់ផ្ទះអុចធូបថ្ងៃសីលរួចដើរទៅបុណ្យនៅផ្ទះបងប្អូនក្នុងភូមិ ដោយគ្មានមនុស្សនៅផ្ទះនោះទេ ៕

មតិយោបល់