ព័ត៌មានជាតិ

ជិះម៉ូតូបុកគោយន្តកន្ត្រៃ ជុងឈើជាប់ទ្រូងរបួសធ្ងន់

ឧត្តរមានជ័យ: ជិះម៉ូតូក្នុងល្បឿនលឿន ចាំងភ្លើងហ្វារថយន្តបញ្ច្រាសទិសគ្នា ជ្រុលទៅបុកគោយន្តកន្ត្រៃ បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ដោយជួងនឹងបន្ទះក្តារនៃទ្រុងគោយន្ដកន្ដ្រៃ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៨៖៣០នាទី យប់ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥៦ ស្ថិតនៅខាងជើងភូមិរនាមធំ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សារឿន កុយ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិថ្នល់ដាច់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បើកបរម៉ូតូ ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ឧត្តរមានជ័យ ១c-១៤៩៧។ ក្រោយកើតហេតុ ក៏បានពិនិត្យមើលឃើញឈើបន្ទ:ក្តារដោតជាប់លើដើមដោះខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់។ ក្រោយកើតហេតុ ភ្លាមៗប្រជាពលរដ្ឋក្នុងហេតុការណ៍នេះ ក៏បាននាំគ្នាយកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានបន្តទៀតថា ដោយឡែកអ្នកបើកបរគោយន្តកន្ត្រៃ ក្រោយកើតហេតុការណ៍ ក៏បានបើកគោយន្តកន្ត្រៃរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ហើយសមត្ថកិច្ចយើងកំពុងស្រាវជ្រាវរកគោយន្តកន្ត្រៃ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

IMG_3313

IMG_3314

IMG_3315

មតិយោបល់