ព័ត៌មានជាតិ

ប្រគល់រថយន្តពន្លត់អគ្គិភ័យ៣គ្រឿង ម៉ាស៊ីនបូមទឹក៣គ្រឿង ជូននគរបាលខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ កម្លាំងនៃអធិការដ្ឋាននគរបាលចំនួន៣ស្រុក បានទទួលនូវរថយន្តពន្លត់អគ្គិភ័យ ម៉ាស៊ីបូមទឹក និងប្រេងពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។

ក្នុងនោះស្រុកចំនួន៣ គឺមានស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង ស្រុកចុងកាល់ ទទួលបានរថយន្តពន្លត់អគ្គិភ័យ១គ្រឿង ម៉ាស៊ីនបូមទឹក១គ្រឿង និងប្រេងម៉ាស៊ូត២០០លីត្រ។

ជំនួសមុខឲ្យប្រជាពលរដ្ឋក្នុងខេត្ត លោកឧត្តមសេនីយ៍ទោ ម៉ែន លី សូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា៕

IMG_3322IMG_3323IMG_3328

មតិយោបល់