ព័ត៌មានជាតិ

បើកម៉ូតូកៀររថយន្តពីក្រោយដួលបោកក្បាលស្លាប់២នាក់របួសម្នាក់

កណ្តាល: មនុស្ស២នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស នៅក្នុងថ្លុកឈាមកន្លែងកើតហេតុ គួរឲ្យអាណោចអាធ័ម ខណ:ដែលបើកម៉ូតូកៀររថយន្តពីក្រោយ ដួលបោកក្បាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រ ២៥-២៦ ចំណុចភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នគរបាលស្រុកកៀនស្វាយបានប្រាប់ឲ្យដឹងថា ករណីនេះ បង្កឡើងដោយម៉ូតូម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ ភ្នំពេញ1FU – 4200 បើកបរដោយឈ្មោះ យ៉ុង យ៉េត ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកបរ មានទិសដៅ ពីអ្នកលឿងទៅភ្នំពេញ
ដោយមានអ្នករួមដំណើរចំនួន២នាក់ ឈ្មោះរស់ លន់ ភេទប្រុស អាយុ ៣៣ឆ្នាំ និងឈ្មោះឈៀក ម៉ារ៉ាឌី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកណ្តាលលើជាមួយគ្នា ។ពេលបើក មកដល់ ចំណុចកើតហេតុខាងលើបាន កៀរពីក្រោយរថយន្ត មិនស្គាល់អត្តសញ្ញាណ ដែលបើកមានទៅដៅស្របគ្នា បណ្តាលឲ្យដួលម៉ូតូ ត្រូវ របួសស្រាល១នាក់ ឈ្មោះឈៀក ម៉ារ៉ាឌី បញ្ជូនទៅព្យាលបាលនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្រាយ ស្លាប់២នាក់ ឈ្មោះយ៉ុង យ៉េត និងឈ្មោះរស់ លន់ នៅកន្លែងកើតហេតុ រថយន្តបានរត់គេចទៅខាងភ្នំពេញបាត់ សពទាំង២នាក់បានប្រគល់ទៅឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ។

ក្រោយពេលកសាងសំណុំរឿង ម៉ូតូបាន យកមករក្សាទុកជា ភស្តុតាង នៅអធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ។

មូលហេតុ មកពីការធ្វេសប្រហែស របស់អ្នកបើកម៉ូតូ មិនបានពិនិត្យស្ថានភាពផ្លូវខាងមុខមានឧបសគ្គ៕

មតិយោបល់