ភ្នំពេញៈ នាព្រឹកនេះ នៅសហភាពការងារកម្ពុជា បានធ្វើសន្និសីទអំពីការរំលោភសិទ្ធិ និងការប្រើអំពើហិង្សាររបស់ក្រុមហ៊ុនកាពីតូលមកលើបុគ្គលិក៤៥នាក់។ អតីតអ្នកបើកបរឡានក្រុង៤៥នាក់របស់ក្រុមហ៊ុនកាពីតូល ត្រូវបានបពា្ឈប់កាលពីចុងឆ្នាំ២០១៥ ក្រោយពីក្រុមហ៊ុនបានរកឃើញថា ពួកគេបានកិបកេងប្រាក់ពីអតិថិជន ដែលពួកគេដាក់ ឬទទួលតាមផ្លូវ អស់រយៈពេលជាច្រើនហើយពួកគេបានធ្វើតវ៉ាកាលពីខែកុម្ភៈ ឆ្នាំ២០១៦កន្លងមក ហើយមានការប៉ះទង្គិចគ្នារវាងអ្នកបើកបរឡានក្រុង និងក្រុមសមាជិកកង់បីរបស់សមាគមរួបរួមគ្នាអភិវឌ្ឍន៍ដើម្បីកម្ពុជា បង្កឲ្យមានរបួសស្នាមទៀតផង។
ស្របពេលប្រកាសបន្តការតវ៉ានៅក្រុមហ៊ុនកាពីតូល លោក អាត់ ធន់ ក៏បន្ថែមថា សមាជិលោកជិត១ពាន់នាក់ ដែលធ្វើការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រះសីហនុ និងសៀមរាប គ្រោងធ្វើកូដកម្មនាដើមខែវិច្ឆិកាខាងមុខនេះ ក្រោយប្រកាសជូនដំណឹងនាថ្ងៃទី១៩ កញ្ញានេះ។ កូដកម្មរបស់បុគ្គលិកព្រលានទាំង៣គឺចង់ឲ្យមានកិច្ចព្រមព្រៀពហុជំនាញសម្រាប់អ្នកមានជំនាញច្បាស់លាស់អាចធ្វើការងារតាមសមត្ថភាព ឬកម្រិតបរិញ្ញាបត្រនោះ។
លោក អាត់ ធន់ បញ្ជាក់ថា ការបន្តតវ៉ា ឬកូដកម្មព្រោះ ដើម្បីជំរុញឲ្យក្រុមហ៊ុនគោរពច្បាប់ការងាររបស់កម្ពុជា និងបពា្ឈប់ការប្រើប្រព័ន្ធតុលាការគាបសង្កត់ មកលើសហជីព៕
មតិយោបល់