ព័ត៌មានកីឡា

Lukaku នៅតែជាតារាសំណាងសម្រាប់បីសាចក្រហម

បើទោះបីជា មិនស៊ុតបានច្រើនគ្រាប់ ដូចក្រុមគូបដិបក្ខផ្សេងៗក្តី តែក្រុមបីសាចក្រហម Manchester United នៅតែទទួលបាន ៣ពិន្ទុដូចគេដូចឯងដែរ។

ជាការពិតណាស់ ៣ពិន្ទុរបស់ក្រុមបីសាចក្រហម Manchester United ក្នុងសប្តាហ៍នេះ គឺជាគុណសម្បត្តិរបស់ ខ្សែប្រយុទ្ធស្បែកខ្មៅ Romelu Lukaku ដែលជាអ្នករកគ្រាប់បាល់បាន។ ជាក់ស្តែងណាស់ Lukaku បានស៊ុតបញ្ចូលទីក្រុម Southampton ត្រឹមតែ១-០ ប៉ុណ្ណោះខណៈក្រុម Southampton មិនអាចរកគ្រាប់ បាល់តាមស្មើវិញឡើយ។ សរុបមកទល់ពេលនេះ នៅ Premier League ខ្សែប្រយុទ្ធ Romelu Lukaku រកបាន៦គ្រាប់ គិតត្រឹមតែការប្រកួតនៅ Premier League ប៉ុណ្ណោះ។

ដូច្នេះហើយ Lukaku គឺជាកីឡាលរដែលនាំសំណាងដល់ក្រុម បីសាចក្រហម Manchester United ជាពិសេស គឺការជួយឲ្យ Man Utd ឈ្នះការប្រកួតដ៍តានតឹងជា់មួយក្រុម Southampton នេះ។

មតិយោបល់