ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះផ្ទះជួលដាក់ក្រណាត់ និងឃ្លាំងផ្សារដែក បណ្តាលឲ្យរងការខូចខាតចំនួន១១បន្ទប់

កណ្តាលៈ នៅថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៦និង១០ នាទីរសៀល មានករណីអគ្គិភ័យឆេះផ្ទះជួលរោងដាក់ក្រណាត់ និងឃ្លាំងផ្សារដែកមួយកន្លែង ស្ថិតក្នុង ភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ម្ចាស់ទីតាំងឈ្មោះ ញឹម សុខ ភេទប្រុស អាយុ ៧០ឆ្នាំ មុខរបរនៅផ្ទះ អាសយដ្ឋានបច្ចុប្បន្នរស់នៅភូមិលេខ៤ សង្កាត់អូឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ប្រភេទសំណង់៖
– បន្ទប់ជួល១១ ក្នុង១បន្ទប់ទំហំ ៤×៤ ម៉ែត្រ ធ្វើពីថ្មប្រក់សង្ក័សី ។
– រោងដាក់ក្រណាត់ទំហំ ០៤ម៉ែត្រx១០ម៉ែត្រ ។
– ឃ្លាំងផ្សារដែកទំហំ ១០×១២ មែត្រ ។

សម្ភារៈខូចខាតរួមាន:
– ឆេះបន្ទប់ជួលចំនួន១១បន្ទប់ និងរបស់ប្រើប្រាស់ក្នុងបន្ទប់ជួលទាំងស្រុង ។
– ឆេះកំទេចក្រណាត់សំរាប់ធ្វើខ្នើយ ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទុស្សេខ្សែភ្លើង ។

រថយន្តជំនួយអន្តរាគមន៍៖
– រថយន្តពន្លត់អគ្គិភ័យស្នងការនរគបាលខេត្តកណ្តាលចំនួន០២គ្រឿង ប្រើប្រាស់ ០៤ រថយន្ត ។
– រថយន្តពន្លត់អគ្គិភ័យនាយកដ្ឋានចំនួន ០៤ គ្រឿង ប្រើប្រាស់ ០៤ រថយន្ត ។
– រថយន្តពន្លត់អគ្គិភ័យបញ្ជាការដ្ឋានអង្គរក្សចំនួន០២ គ្រឿង ប្រើប្រាស់ ០៣ រថយន្ត ។
– រថយន្តពន្លត់អគ្គិភ័យស្រាបៀកម្ពុជាចំនួន ០១ គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ។
សរុប០៩រថយន្ត ប្រើប្រាស់ទឹកសរុបអស់១១រថយន្ត ៕

មតិយោបល់