ព័ត៌មានកីឡា

Griezmann បដិសធមិនផ្លាស់មក Premier League

ខ្សែប្រយុទ្ធបារាំង Antonie Griezmnn បានបដិសេធ មិនផ្លាស់មកលេងនៅ Premier League ឡើយ ដោយសុខចិត្តបន្តលេងនៅ Laliga ។

ការបដិសេធ មិនផ្លាស់មកកាន់​ Premier League នេះដែរ គឺជាការខកចិត្តយ៉ាងខ្លាំងសម្រាប់ក្រុមបីសាចក្រ​ហម Manchester United ដែលចិញ្ចឹមចិត្តចង់បាន កីឡាកររូបនេះយ៉ាងខ្លាំង។ ជាការពិតណាស់ ការសម្រចមិន​ចាកចេញពី Laliga នេះមិនមែនមានន័យថា ខ្សែប្រយុទ្ធបារាំងរូបនេះ ចង់បន្តនៅ Atletico Madrid ឡើយ ទំនងជាអាចផ្លាស់ទៅកាន់ Real Madrid ឬក៍ Barcelona ។

Real Madrid​ និង Barcelona ថ្វីបើជាក្រុមដែលធ្លាប់ជាគូប្រជែង ព្រមទាំងធ្លាប់ត្រូវ Griezmann ធ្វើឲ្យឈឺចាប់ក៍ដោយ តែក្រុមយក្សអេស្ប៉ាញទាំង២នេះ នៅតែចង់បានកីឡាកររូបនេះដដែល។ យ៉ាងណាវិញ​ សម្រាប់ Griezmann ផ្ទាល់ ក៍មិនចង់ចាកចេញពីក្រប​ខ័ណ្ឌកំពូលអេស្ប៉ាញ Laliga ឡើយ កីឡាករបារាំងរូបនេះ ចង់បន្តលេងឲ្យ Atletico Madrid ឬក៍ផ្លាស់ទៅកាន់ Real Madrid ច្រើនជាង Barcelona ។

ដូច្នេះហើយ សម្រាប់បីសាចក្រហម Manchester United វិញ ពិតជាមានការខកចិត្តយ៉ាងខ្លាំង តែក្រុមជើងខ្លាំងអង់គ្លេស​មួយនេះ មិនបោះបង់ឱកាសក្នុងការនាំយក Antonie Griezmann ឡើយ។

មតិយោបល់