បាត់ដំបងៈ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៣និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សហកាជាមួយក្រុមអន្តរាគមន៍បង្រ្កាប នៃស្នងការនគរបាលខេត្តបាត់ដំបង បានចុះបង្ក្រាបកន្លែងទីតាំង អ៉ីនធឺណេត( ចាក់បាល់) បានចំនួន៣កន្លែងផ្សេងៗគ្នា។
ទីតាំងទី១ស្ថិតនៅត្រង់ចំណុចក្រុមទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលមាន មេកាឈ្មោះ ស៑ុត រាយ៉ុត ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិសង្កាត់ខាងលើ។ សម្ភារៈដកហូតបានរួមមាន កំព្យូទ័រ ចំនួន១១គ្រឿង ស៊ីប៑ីយូចំនួន១០គ្រឿង ឃីប៊តចំនួន១២គ្រឿង ម៉ៅចំនួន៨គ្រឿង ម៉ាសីុនព្រីនចំនួន២គ្រឿង ហាតឌីសចំនួន១គ្រឿង ម៉ូនីទ័រចំនួន១៣គ្រឿង និងម៉ូតូចំនួន៣គ្រឿង។
ទីតាំងទី២ ស្ថិតត្រង់ចំណុចទី៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មានមេកាឈ្មោះ ឌី នុន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រែកចារ ស្រុកល្វាឯម ខេត្តកណ្ដាល។ សម្ភារៈដកហូតរួមមាន កំព្យូទ័រចំនួន៩គ្រឿង ឃីប៊តចំនួន៨គ្រឿង ម៉ូទ័រចំនួន៨គ្រឿង សីុប៑ីយូចំនួន១៣គ្រឿង ហាតឌីសចំនួន១គ្រឿង និងម៉ូតូចំនួន៣គ្រឿង។
ទីតាំងទី៣ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មានមេកាឈ្មោះ សាំង រ៉ូប៊ែ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។សម្ភារៈដកហូតរួមមាន កំព្យូទ័រចំនួន៣០គ្រឿង ម៉ូទ័រចំនួន៣០គ្រឿង ហាតឌីសចំនួន៣០គ្រឿង កាសចំនួន២៨គ្រឿងនឹងម៉ូតូចំនួន៨គ្រឿងកង់ចំនួន១គ្រឿង។ មនុស្សសរុបចំនួន២៧នាក់។
បច្ចុប្បន្នមនុស្សទាំង២៧នាក់ និងសម្ភារៈខាងលើ បានបញ្ជូនមកកាន់ស្នងការនគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់