ព័ត៌មានជាតិ

រថយន្តដឹកដី២គ្រឿងស៊ីឈ្នួលជើងឲ្យក្រុមហ៊ុន« រិទ្ធិ ធារ៉ា » សាកកម្លាំងគ្នាពេញទំហឹង របួសធ្ងន់ម្នាក់ស្រាលម្នាក់..

កោះកុង: បុរសម្នាក់ បានរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ខណ:ដែលរថយន្តដឹកដី ពាក់ស្លាកលេខ កំពង់ចាម 3A-1436 ដឹកដីចុះចំណោតពីកើតទៅលិច បានបុកជាមួយនឹងរថយន្តដឹកដីមួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 3B-0023 កំពុងបើកឡើងចំណោត ពេញទំហឹង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១ព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សូមបញ្ជាក់ថា រថយន្តដឹកដីខាងលើ ស៊ីឈ្នួលជើងឲ្យក្រុមហ៊ុន រិទ្ធិ ធារ៉ា ដឹកក្នុង១ជើងបានតម្លៃ ៧ម៉ឺនរៀល ហើយក្រោយពីបង្កហេតុ ក៏បានដោះស្រាយគ្នាបញ្ចប់រឿងផងដែរ៕

មតិយោបល់