ព័ត៌មានសុខភាព

គួរឲ្យខ្លាច! ក្មេងវ័យជំទងម្នាក់ខ្វាក់ភ្នែកមួយជីវិតដោយសារតែដង្កូវប៉ារ៉ាស៊ីត

ក្មេងវ័យជំទង់ម្នាក់ដែលមានអាយុ ១៧ឆ្នាំ ជនជាតិ ម៉ិកស៊ិក បានបាត់បង់ការមើលឃើញ ក្រោយពីក្រុមគ្រូពេទ្យរកឃើញដង្កូវប៉ារ៉ាស៊ីត នៅក្នុងភ្នែករបស់គាត់ ដែលបណ្តោលឲ្យមានការឈឺចាប់អស់រយៈពេល ៣សប្តាហ៍។

ក្រុមអ្នកជំនាញនៅទីក្រុងម៉ិកស៊ិក បានធ្វើការពិនិត្យមើលអ្នកជំងឺភ្លាមៗ បន្ទាប់ពីគាត់បានទៅដល់មន្ទីរពេទ្យ ហើយគ្រូពេទ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលឃើញដង្កូវប៉ារ៉ាស៊ីត កំពុងតែហែលយ៉ាងរសរវើកក្នុងភ្នែករបស់អ្នកជំងឺ។

មិនយូរប៉ុន្មានក្រុមអ្នកជំនាញ បានយកដង្កូវប៉ារ៉ាស៊ីត ប្រវែង៣មីលីម៉ែត្រ ចេញពីភ្នែករបស់ក្មេងវ័យជំទងរូបនេះ ហើយវាត្រូវបានគេស្គាល់ថា ជាប៉ារ៉ាស៊ីត ស្ថិតនៅក្នុងត្រកូល (ប៉ារ៉ាស៊ីត strongyloides)។ តែជាអកុសក ដង្កូវនេះស្ថិតនៅក្នុងភ្នែកយូរពេក ដែលបណ្តោលឲ្យអ្នកជំងឺត្រូវពិការភ្នែកជាអចិន្ត្រៃ។

ប្រភេទនៃដង្កូវប៉ារ៉ាស៊ីតនេះ ជារឿយៗអាចបណ្តោលឲ្យឆ្លងមេរោគពោះវៀន នៅពេលដែលវាចូលទៅក្នុងខ្លួន។ មនុស្សអាចឆ្លងដង្កូវប៉ារ៉ាស៊ីត នេះតាមរយៈការទទួលទានត្រីឆៅ ឬចម្អិនមិនបានល្អ ក៏ប៉ុន្តែវេជ្ជបណ្ឌិតមិនទាន់បានកំណត់មូលហេតុច្បាស់លាស់ ដែលបណ្តោលឲ្យដង្កូវប៉ារ៉ាស៊ីត ចូលទៅរស់នៅក្នុងភ្នែករបស់ក្មេងវ័យជំទងរូបនេះនៅឡើយទេ៕

ប្រភព៖ Dailymail

មតិយោបល់