ភ្នំពេញៈ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង៣ និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឫស្សីកែវ ខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ជាក់ស្តែង ពីបទលួចទូរសព្ទដៃ ដែលប្រព្រឹត្តឡើងនៅលើផ្លូវលេខ៥ ក្រុម៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យរូបនេះមានឈ្មោះ ម៉ាត់ ស៊ូត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ម សំបូរ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលាងម៉ូតូ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៥ ក្រុម៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
ក្នុងនោះសម្ភារៈដកហូតបានរួមមាន ទូរសព្ទចំនួន១គ្រឿង ម៉ាក Note4 ពណ៌ស ,ម៉ូតូចំនួន១គ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AN-3538។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់បន្តទៀត ៕
មតិយោបល់