ព័ត៌មានជាតិ

កីឡាករ Toni Kross ទើបសារភាពថាគាត់ពិតជាបានលេងទាំងបួសរយៈពេលជាច្រើនខែ

បរទេស៖ The Goal នៅថ្ងៃនេះបានសរសេរថាកីឡាករខ្សែបម្រើអាល្លឺម៉ង់ Toni Kross បានទទួលភាពមិនស្រណុកខ្លួនឡើយគិតចាប់តាំងតែខែមិនាហើយថែមទាំងបដិសេធមិនព្រមដកឈ្មោះចេញពីបញ្ជីកីឡាករជម្រើសជាតិក្នុងការប្រកួតនៅអ៊ឺរ៉ូឆ្នាំ ២០២០ឡើយ។

មកទល់នឹងពេលនេះក្រោយការវិលត្រឡប់មកមានវត្តមានឲ្យក្លឹប Real Madrid វិញទើបគាត់បានសារភាពថាគាត់ពិតជាបានចំណាយពេលជាច្រើនខែលេងទាំងរបួសពិតមែនគិតចាប់តាំងតែពីមុនខែមិនារហូតដល់ខែមិថុនា។

គិតចាប់តាំងពីបញ្ចប់ការប្រកួតឲ្យជម្រើសជាតិអាល្លឺម៉ង់ក្នុងព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០មក Kross មិនដែលបង្ហាញវត្តមានឲ្យក្លឹបឡើយដោយយកពេលវេលាទាំងនោះមកព្យាបាលរបួសមួយនោះវិញ។

បច្ចុប្បន្នមានវ័យ៣១ឆ្នាំទៅហើយកីឡាករ Kross បានចាប់ផ្តើមធូរស្រាលពីរបួសវិញហើយនិងក៏មានអារម្មណ៍ស្រួលខ្លួនអាចចូលលេងប្រកួតឲ្យ Real Madrid វិញផងដែរខណៈដែលកំពុងធ្វើការហ្វឹកហាត់ត្រៀមរួចទៅហើយនោះ៕

មតិយោបល់