ព័ត៌មានជាតិ

BMW នឹង​ប្រមូល​រថយន្ត​ជាង ១,៦​លាន​គ្រឿង បញ្ហា​ពោង​សុវត្ថិភាព​

​ក្រុមហ៊ុន​ផលិត​រថយន្ត​លំដាប់​កំពូល​របស់​អាល្លឺម៉ង់ BMW បាន​និយាយថា​នៅ​ថ្ងៃ​ពុធ​ទី​១៦​ខែកក្កដា ឆ្នាំ ២០១៤ នេះ​ថា ខ្លួន​នឹង​ធ្វើ​ការប្រមូល​រថយន្ត​ប្រមាណ​ជា ១,៦​លាន​គ្រឿង​នៅ​ជុំវិញ​ពិភពលោក ខណៈ​ដែល​មាន​បញ្ហា​ពោង​សុវត្ថិភាព​។​

​បញ្ហា​ពោង​សុវត្ថិភាព​នេះ ត្រូវបាន​ក្រុមហ៊ុន BMW បញ្ជាក់​ឲ្យដឹងថា បាន​កើតមាន​ចំពោះ​ម៉ូ​ដែល​ស៊េរី BMW 3 ដែល​ផលិត​ឡើង​សម្រាប់​ឆ្នាំ ១៩៩៩ និង ២០០៦​។ បញ្ហា​នេះ វា​បាន​ជះ​ឥទ្ធិពល​ដល់​អ្នក​បើក​បរ ប៉ុន្តែ​មិន​បាន​សម្លាប់​ជីវិត​នោះទេ​។​

​សម្រាប់​បញ្ហា​នេះ​ផងដែរ ក្រុមហ៊ុន BMW ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការដោះដូរ ប៉ុន្តែ​សូម​ឲ្យ​អតិថិជន​នាំ​យក​រថយន្ត​ទៅកាន់​តំណាង​ចែកចាយ ឬ​ព្រម​មក​តាម​ការអញ្ជើញ​៕​
bmw

មតិយោបល់