ព័ត៌មានជាតិ

ជម្លោះពាក្យសម្តី ឈានដល់ប្រើហិង្សាម្នាក់ចូលពេទ្យម្នាក់ចូលប៉ុស្តិ៍!

ភ្នំពេញៈ បុរស២នាក់ ទាស់ពាក្យសម្តីគ្នារហូតក្លាយជាជម្លោះឈានការដល់ប្រើហិង្សាដាក់គ្នា ម្នាក់ចូលពេទ្យនិងម្នាក់ទៀតចូលប៉ុស្តិ៍បឹងកក់១។

ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវរថភ្លើង កែងផ្លូវ៧០ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បុរសដែលត្រូវនគរបាលហៅចូលប៉ុស្តិ៍មានឈ្មោះ ជន សុីនាង អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូឌុប។ ចំណែកបុរសដែលរងរបួសចូលពេទ្យនោះត្រូវបានគេស្គាល់ឈ្មោះ ពៅ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំង២ស្នាក់នៅម្តុំកន្លែងកើតហេតុខាងលើ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអូសទ្វាមិនដឹងថាយកមកពីណាទេ ខណៈនោះជនបង្កនិយាយប្រាប់ថាអូសអីទាំងថ្ងៃអ៉ីចឹង ចាំយប់ចាំអូស (ព្រោះសង្ស័យថាទ្វានោះជនរងគ្រោះលួច គេមិនដឹងយកមកពីណា) ពេលនោះជនរងបានឆ្លើយតបដោយសម្តីជេប្រមាថហើយត្រូវជនបង្កទ្រាំមិនបានក៏រើសដុំថ្មគប់ទៅលើជនរងគ្រោះហើយជនរងគ្រោះបានយកដំបងវាយតបវិញហើយក៏ប្រតាយប្រតប់គ្នាទៅវិញទៅមកមិនដឹងចំកន្លងណាខ្លះទេក៏ស្រាប់តែឃើញជនរងគ្រោះបានដេកស្តូកនៅលើផ្លូវរថភ្លើងតែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹងទៅសង្រោះនៅមន្ទីរពេទ្យចំណែកគូជម្លោះ ត្រូវបាននគរបាលប៉ុស្តិ៍បឹងកក់១នាំខ្លូនទៅប៉ុស្តិ៍ដើម្បីសាកសួរ៕

មតិយោបល់