ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ សង្ឃឹមថាសិស្សប្រលងបាក់ឌុបជាប់ និងនិទ្ទេសល្អច្រើន

បន្ទាយមានជ័យ: ប្រធានមន្ទីរអប់រំយុវននិងកីឡា ខេត្តបន្ទាយមានជ័យ លោក ឈើយ ចាន់ណា បានឲ្យដឹង នៅព្រឹកមិញនេះថា ឆ្នាំនេះខេត្តបន្ទាយមានជ័យ សង្ឃឹមបានសិស្សប្រលងជាប់ និងបាននិទ្ទេសល្អ ច្រើនជាងឆ្នាំមុន ៗ ។

លោក ឈើយ ចាន់ណា បញ្ចាក់ថា ហេតុដែលលោកមានការសង្ឃឹមថា បេក្ខជនប្រលង អាចមានលទ្ធភាពប្រលងជាប់ និងបាននិទ្ទេសល្អច្រើន គឺដោយសារ ពីមួយឆ្នាំទៅមួយឆ្នាំ បេក្ខជនមានការយល់ដឹង កាន់តែច្រើនឡើងៗ ជាពិសេសឆ្នាំនេះ មានការជម្រុញ និងលើកទឹកចិត្ត ខ្លាំងពីសំណាក់ លោក សួន បវរ អភិបាលខេត្ត លោកបានណែនាំ រហូតមានគ្រូបង្រៀន សិស្សត្រៀមប្រលងដោយឥតគិតថ្លៃ ។ ឆ្នាំនេះ ខេត្តបន្ទាយមានជ័យ មានបេក្ខជនប្រលង ចំនួន៣០២៤នាក់ ក្នុងនោះមាន ៨០នាក់ ជាអ្នកដកបេក្ខភាពនិងបោះបង់ការប្រលង ហើយមាន បេក្ខជនស្វ័យរិន ចំនួន១៩៩នាក់ បេក្ខជនបំពេញវិជ្ជា១១៧នាក់ មានមណ្ឌលប្រលងចំនួន៥ គឺមណ្ឌលវិទ្យាល័យសម្តេចឪមាន ៣១បន្ទប់ មណ្ឌលវិទ្យាល័យ សេរីសោភ័ណ មាន៣០បន្ទប់ មណ្ឌល់វិទ្យាល័យ អូរអំបិលមាន ៣០បន្ទប់ មណ្ឌល បឋមសិក្សា សុភីមាន ១៨បន្ទប់ (មណ្ឌលវិទ្យាសាស្ត្រ) មណ្ឌលអនុវិទ្យាល័យទឹកថ្លា ១៣បន្ទប់ (ស្វ័យរិន និងបំពេញវិជ្ជា) ជាមណ្ឌលវិទ្យាសាស្ត្រសង្គម ។

ជាមួយនិងការប្រលបាក់ឌុបនេះដែរ សាលាក្រុងសិរីសោភ័ណ បានចេញសេចក្តីជូនដំណឹងមួយលេខ ០៥៨ កសរភ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ស្តីពីការផ្អាកធ្វើអាជីវកម្មថតចម្លង និងបានធ្វើការបិត ផ្សាយនៅតាម អាជីវកម្មថត ចម្លងទូរទាំងក្រុង ។

សូមបញ្ចាក់ថា ឆ្នាំកន្លងទៅ ខេត្តបន្ទាយមានជ័យ មានបេក្ខជនប្រលងជាប់ សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំនួន១៥១១នាក់ ក្នុងនោះមានបេក្ខជនស្វ័យរិន និងបំពេញវិជ្ជា៨២នាក់ គិតជាភាគរយ៥៦,៩៣% ។

គួរំលឹកផងដែរថា ទើបតែរយ:ពេល២ឆ្នាំនេះទេ ដែលការប្រលងបាក់ឌុប មានភាពសុក្រឹត្យ និងគ្មានភាព អាណាធិបតេយ្យ ក្នុងការបោះព្រីយ៉ុង ។ ហើយគេសង្ឃឹមថា នឹងកាន់តែល្អប្រសើរជាងឆ្នាំទៅ ៕

//www.youtube.com/watch?v=0y9pABFuz_Q&feature=youtu.be

Capture16

Capture15

Capture14

Capture13

Capture12

Capture11

Capture10

Capture9

Capture8

Capture7

Capture6

Capture5

មតិយោបល់