ព័ត៌មានជាតិ

កំពុងដាក់ដាំបាយនឹងចង្រ្កានហ្គាសក្នុងបន្ទប់ អត់ដឹងថាម៉ូតូហៀរសាំងបណ្តាលឲ្យឆាបឆេះផ្អើលទាំងព្រឹក

ភ្នំពេញៈ អគ្គីភ័យមួយបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច និងរថយន្តពន្លត់អគ្គីភ័យ ចេញមកជួយអន្តរាគមន៍ ខណៈម្ចាស់បន្ទប់ជួលកំពុងដាក់ដាំបាយនិងចង្ក្រាន់ហ្គាស ហើយដោយសារតែម៉ូតូរបស់គាត់ទុក ក្នុងបន្ទប់នោះ បានហៀសាំងក៍បណ្តាលឲ្យឆាបឆេះតែម្តង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលលេខ៤ ផ្លូវ១៩៧២ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម្ចាស់បន្ទប់ជួលឈ្មោះ ជួន ពន្លក ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរប្រធានគ្រប់គ្រងដឹកជញ្ជួនការហ្វេក្រុមហ៊ុនឯកជន បាននិយាយប្រាប់សមត្ថកិច្ចថា៖ នៅមុនពេលកើតហេតុរូបគាត់ បានដាក់ដាំបាយនិងចង្ក្រាន់ហ្គាសហើយ ក៏ចូលទៅក្នុងបន្ទប់ទឹកស្រាប់តែចេញមកវិញ ក៍ឃើញអណ្តាតភ្លើងឆាបឆេះឡើងតែម្តង។គាត់បន្តថាសង្ស័យថា ការឆាបឆេះនេះ ចេញពីម៉ូតូរបស់គាត់ ព្រោះថាម៉ូតូគាត់មានហៀសាំងតិចចេញមកខាងក្រៅ តែគាត់មិនបានចាប់អារម្មណ៍។

សមត្ថកិច្ចនិងអាជ្ញាធរខណ្ ឌដែលបានចុះជួយអន្តរាគមន៍ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានអគ្គីភ័យកើតឡើង គឺបណ្តាលមកពីម្ចាស់បន្ទប់ជួលដាក់ដាំបាយ ហើយមិនបានមើលថា ម៉ូតូនៅក្នុងបន្ទប់នោះមានហៀសាំង ទើបបណ្តាលឲ្យឆាបឆេះបែបនេះ។

ប្រភពដដែលបន្តថា សម្ភារខូខាតរួមមាន ម៉ូតូ១គ្រឿង កុំព្យូទ័រ១គ្រឿង ទូរស័ព្ទដៃ១គ្រឿង និងសម្លៀកបំពាក់មួយចំនួន ដោយនៅក្នុងហេតុការណ៍នោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ អស់២គ្រឿង ហើយរលត់ទៅវិញនៅម៉ោង៨ និង២០នាទីព្រឹក៕

មតិយោបល់