ពោធិ៍សាត់ៈ ក្មេងប្រុសម្នាក់ បានលង់ទឹកស្លាប់ ពេលអង្គុយបត់ជើងធំក្បែងមាត់ស្ទឹង។ ករណីលង់ទឹកស្លាប់បានកើតឡើងកាលពីវេលាម៉ោង ១១ និង៤០ នាទីព្រឹក ថ្ងៃទី២៦ ខែតុលា នៅចំណុចស្ពានឆ្លងស្ទឹង ទល់មុខផ្ទះជៀវ ម៉េងសុង ស្ថិតនៅភូមិទី ៤ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្មេងរងគ្រោះឈ្មោះ ព្រំ រាជ អាយុ ៣ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅ ភូមិ ឃុំកើតហេតុខាងលើ។ ឪពុកឈ្មោះ ព្រំ អានុជ អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ, ម្តាយឈ្មោះ នង ស្រី អាយុ ៣២ឆ្នាំជនជាតិខ្មែរ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ។
មូលហេតុគឺក្មេងប្រុសរងគ្រោះទៅអង្គុយបត់ជើងធំនៅលើស្ពាន រួចហើយធ្លាក់ទៅក្នុងទឹក ពេលម្តាយនឹកឃើញក៏ទៅហៅកូនមិនឃើញរួចនាំគ្នាដើររកមិនឃើញទៀត ហើយបន្ទាប់មកនាំគ្នាចុះរាវក្នុងទឹកស្ទឹង ក៏ប្រទះឃើញកូនលង់ស្លាប់ក្នុទឹកស្ទឹង។ ក្រោយកាត្រួតពិនិត្យរបស់សមត្ថកិច្ចរួចហើយ បានធ្វើកំណត់ហេតុប្រគល់សាកសពជូនឪពុក ម្តាយជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់