ព័ត៌មានជាតិ

Update៖ នារីវ័យជាង២០ឆ្នាំម្នាក់ លោតពីផ្ទះធ្លាក់ស្លាប់បាត់បង់ជីវិតដោយសារមានជំងឺប្រចាំកាយ

ភ្នំពេញៈ នារីមានវ័យ២៣ឆ្នាំម្នាក់ បានលោតពីលើផ្ទះល្វែងដែលមានកម្ពស់២ជាន់ធ្លាក់មកដល់ដីស្លាប់បាត់បង់ជីវិត ដោយសារមានជំងឺប្រចាំកាយ(សរសៃប្រសាទ)។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើឡើងកាលពីម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះល្វែងលេខ៧ក ផ្លូវ៣បេ ក្រុម២ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពនារីរងគ្រោះមានឈ្មោះ ហ៊ុន លីយ៉ានុត ភេទស្រី អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិបុលតាផង់ ឃុំត្រពាំងក្រញួង ស្រុកត្រាំកក់ ខេត្តតាកែវ។

យោងតាមប្រភពពីបុរសម្នាក់ឈ្មោះ សួង សុខា អាយុ៥៣ឆ្នាំ ដែលជាម្ចាស់ផ្ទះនិងត្រូវជាពូរបស់នារីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ គាត់បានធ្វើពិធីបុណ្យគំរប៧ថ្ងៃអោយម្តាយរបស់គាត់ដែលត្រូវយាយរបស់នារីរងគ្រោះនៅវត្តទឹកថ្លា ហើយពេលធ្វើបុណ្យរួចក៏ហៅអោយមកសម្រាកនៅផ្ទះគាត់មួយយប់សិនទៅស្អែកឡើងចាំទៅស្រុកវិញលុះព្រឹកឡើងស្រាប់តែជួបហេតុការណ៍បែបនេះកើតឡើងតែម្តង។

ស្ត្រីឈ្មោះ តូច វណ្ណឌី អាយុ៤៥ឆ្នាំត្រូវជាម្តាយបង្កើតរបស់នារីរងគ្រោះបានអង្គុយយំអោបសពកូនស្រីទាំងសោកស្តាយថា កូនស្រីគាត់មានជំងឺប្រចាំកាយនេះជាច្រើនឆ្នាំមកហើយៗគាត់បាននាំទៅព្យាបាលដែតែមិនជាសោះគាត់បញ្ជាក់ថានៅស្រុកអោយតែជំងឺនេះរើម្តងៗកូនគាត់រត់ទៅរត់មកផ្អើលអ្នកជិតខាងនាំគ្នាជួយចាប់ទម្រាំដឹងខ្លួនវិញ។ ទើបនៅថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០១៧គាត់ត្រូវឡើងមកភ្នំពេញដើម្បីធ្វើបុណ្យគំរប៧ថ្ងៃអោយម្តាយនៅវត្តទឹកថ្លា ហើយដោយគ្មាននាក់ណានៅមើលថែកូនគាត់(សព)ទើបយកមកជាមួយលុះពេលធ្វើបុណ្យរួចក៏មកសម្រាកនៅផ្ទះបងថ្លៃ(កន្លែងកើតហេតុ)មួយយប់សិនថាស្អែកទើបចេញដំណើរទៅស្រុកវិញស្រាប់តែព្រឹកឡើងគាត់រវល់ចូលបន្ទប់ទឹកក៏ឮសម្លេងផាំងលើយ៉ាកសង្ក័សីគាត់ក៏ស្ទុះចេញមកមើលឃើញកូនស្រីធ្លាក់ដល់ដីស្លប់ភ្លាមតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើត្រួតពិនិត្យឃើញថាសពពិតជាស្លាប់ដោយលោតសម្លាប់ខ្លួនពីលើផ្ទះដោយខ្លួនឯងពិតប្រាកដមែនដោយមិនជាប់ពាក់ព័ន្ធនិងអំពើឃាត្តកម្មអ្វីនោះទេ។

ក្រោយមកសមត្ថកិច្ចបានប្រគល់សពអោយទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕

មតិយោបល់