ស្ត្រីមួយចំនួនអាចមានអារម្មណ៍មិនសុខស្រួលក្នុងកំឡុងពេលរួមភេទ បន្ទាប់ពីការសំរាលកូនរួច។ ជាពិសេសគឺនៅពេលដែលស្ត្រីទទួលរងនូវផលប៉ះពាល់ដល់ទ្វាមាស ក្នុងកំឡុងពេលនៃការបង្កើតកូន។ ចំណែកឯការបំបៅដោះកូនក៏បណ្តោលឲ្យអរម៉ូន estrogen នៅក្នុងខ្លួនរបស់ស្ត្រីមានការថយចុះ ដែលបណ្តោលឲ្យជាលិកាទ្វារមាសមានសភាពស្ងួត និងស្តើង។ នេះក៏អាចធ្វើឲ្យប៉ះពាល់ដល់ការរួមភេទផងដែអ្នកអាចអនុវត្តតាមគន្លឹះមួយចំនួនដូចខាងក្រោម៖
១. ជាអនុសាសន៍របស់គ្រូពេទ្យ អ្នកត្រូវរង់ចាំយ៉ាងហោចណាប្រាំមួយសប្តាហ៍ ឬរហូលដល់របួសទ្វាមាសរបស់ស្ត្រីត្រូវបានជាសះស្បីយ។
២. ខណៈពេលរួមភេទ អ្នកត្រូវព្យាយាមកំណតជម្រៅនៃការជ្រៀតចូល ឬប្រព្រិត្តទៅដោយថ្នមៗ។
៣. ដើម្បីកាត់បន្ថយភាពស្ងួតនៃទ្វារមាស អ្នកអាចប្រើទឹករំអិល ក្នុងកំឡុងពេលរួមភេទ។ ករណីដែលមានភាពធ្ងន់ធ្ងរនៃការស្ងួតទ្វារមាស អ្នកអាចព្យាបាលដោយប្រើក្រែមសម្រាប់ទ្វារមាស។
៤. ក្នុងករណីដែលអ្នកហូរទឹកដោះចេញពីសុដន់ ក្នុងកំឡុងពេលរួមរក្ស័ក៏ដោយ ពេលដែលពាក់អាវទ្រនាប់ក៏ដោយ អ្នកគួរតែយកកន្សែង ឬអ្វីផ្សេងមកទ្រាប់ពីក្នុង។
៥. ធ្វើលំហាត់ប្រាណឲ្យបានទៀតទាត់ ដើម្បីជំនួយដល់សាច់ដុំទ្វារមាសរបស់អ្នក និងធ្វើឲ្យសកម្មភាពផ្លូវភេទដោយសប្បាយរីករាយ៕
មតិយោបល់