ព័ត៌មានជាតិ

មិនដឹងមូលហេតុអី! កម្មករទូក២នាក់ កាប់គ្នាអ្នកចាញ់ចូលពេទ្យ អ្នកឈ្នះចូលប៉ុស្តិ៍ប៉ូលិស

កោះកុង: លោកអធិការស្រុកមណ្ឌលសីមា បានប្រាប់Post Newsថា មានករណីហិង្សាដោយចេតនា កាប់បង្ករបួសស្នាម ដោយបង្កឡើងដោយជនសង្ស័យម្នាក់ បណ្តាលឲ្យបុរសម្នាក់ទៀតរងរបួសជើង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុច​លើទូកកំពង់ផែប្រមូលទិញផលនេសាទ ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជនសង្ស័យឈ្មោះ ពៅ សុខឡេង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករទូក។ ចំណែកជនរងគ្រោះមានឈ្មោះ ផាន សុខហេងភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករទូក។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់