ក្រុមជើងឯកពានរង្វាន់សម្តេចហ៊ុន សែន រដូវកាលមុន ក្រសួងការពារជាតិ បានណាត់ក្រុមជើងខ្លាំងដែលកំពុងឈរចំណាត់ថ្នាក់លេខ១ នៅលីគកំពូលរបស់កម្ពុជា ព្រះខ័នរាជស្វាយរៀង ប្រកួតមិត្តភាពកម្តៅសាច់ដុំ នាកីឡដ្ឋានស្តាតចាស់។
សម្រាប់ការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នាវេលាម៉ោង ៣ៈ៣០ នាទីរសៀល ស្អែកនេះ។ ដោយសារតែលីគកំពូលកម្ពុជាសម្រាក ខណ:ដែលកីឡាករមួយចំនួនត្រូវប្រមូលផ្តុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ ដើម្បីត្រៀមទៅប្រកួតនឹង វៀតណាម នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០១៧ នៅប្រទេសវៀតណាម ក្នុងវគ្គជម្រុះជុំចុងក្រោយ ប្រចាំពូល C នៃពានរង្វាន់ AFC Asain Cup UAE 2019។
សូមបន្ថែមផងដែរថា នៅក្នុងជំនួបមិត្តភាពរវាង ក្រសួងការពារជាតិ ជាមួយ ព្រះខ័នរាជស្វាយរៀង នេះមិនមានការលក់សំបុត្រនោះទេ ដូច្នេះអ្នកគាំទ្រអាចចូលរួមទស្សនាបានដោយសេរី៕
មតិយោបល់