ព័ត៌មានជាតិ

ស្ត្រីម្នាក់សង្ស័យស្រវឹង បើករថយន្តឡិចស៊ីស ស្លាកលេខភ្នំពេញ 2V-1634 បុកក្បាលនាគចែកទ្រូងផ្លូវ ខូចខាតរថយន្តយ៉ាងដំណំ

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានស្ត្រីម្នាក់សង្ស័យស្រវឹង បើករថយន្តឡិចស៊ីស ស្លាកលេខ ភ្នំពេញ 2V-1634 បុកក្បាលនាគចែកទ្រូងផ្លូវ បណ្តាលឲ្យខូចខាតរថយន្តកង់១ចំហៀងយ៉ាងដំណំ។ តែគ្មាននរណាម្នាក់របួសអ្វីនោះទេ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង១០នាទី ទៀបភ្លឺថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅផ្លូវមុន្នីវង្ស ទល់មុខវិទ្យាល័យបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងនាំយករថយន្តខាងលើ ទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់