ព័ត៌មានជាតិ

​រថយន្តក្រុមហ៊ុនTR បុករថយន្តFord កំពិតផ្នែកខាងមុខ ខណៈដែលកំពុងឆ្លងផ្លូវ

ភ្នំពេញ: រថយន្តសេរីទំនើបមួយគ្រឿងសេរី ហ្វត ពណ៌ស បានរងការខូចខាតផ្នែកខាងមុខ ខណ:ដែលកំពុងធ្វើរដំណើរតាមដងផ្លូវជាតិ។

ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ និង១៥នាទីល្ងាច ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ទល់មុខនឹងកងពលតូចលេខ៧០ ស្ថិតក្នុងភូមិ ព្រៃព្រីងខាងជើង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ថា មុនពេលកើតហេតុគឺរថយន្តធន់ធំ ពណ៌ក្រហមមួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ3C 0333 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានបើកឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិចលុះទៅដល់ពាក់កណ្តាលផ្លូវក៏ស្រាប់មានរថយន្តសេរីទំនើប ហ្វត ពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2X 1032 ដែលបើកបរដោយជនជាតិបរទេសក្នុងទិសដៅពីត្បូងទៅ ជើងលុះមកដល់ចំណុចកើតហេតុក៏បានវាក់អើររៀងខ្លួនក៏ជ្រុលទៅប៉ះគ្នាបណ្តាលឲ្យរថយន្ត ហ្វត ក្រពឹតផ្នែងចំហៀងខាងស្តាំត្រង់កង់ខាងមុខ។ រីឯរថយន្តធន់ធំនោះវិញគឺគ្មានរងការក្រពឹតកន្លែងណានោះឡើយ។

ក្រោយពេលកើតហេតុភ្លាមៗសមត្ថកិច្ចបានទៅដល់កន្លែងកើតធ្វើការវាស់វែងយកទៅចតនៅចញ្ចើមផ្លូវដើម្បី ការពារការកកស្ទះចរាចរណ៍ផងដែរ។ ដោយភាគីទាំងសងខាងធ្វើការចចារគ្នាយ៉ាងយូរ ទើបត្រូវគ្នាដោយភាគីខាងរយន្តធំព្រមសងការជួសជុលរបស់រថយន្តជនរងគ្រោះទាំងស្រុងដើម្បីបញ្ចប់រឿង៕

មតិយោបល់