កណ្តាលៈ នឹកស្មានមិនដល់ ស្ត្រីម្នាក់ដើរទៅទិញស្រាហូប ស្រាប់តែកំពុងឈរ ត្រូវកំប៉ុងហ្គាសផ្ទុះបណ្តាាលឲ្យរងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង២៥នាទីល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០៧
នៅចំណុចផ្ទះឈ្មោះ ហ៊ត សុខលី ភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ។
នគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មី រឿន ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (រងរបួសត្រង់ក្បាលពោះ) ។ ចំណែកម្ចាស់ផ្ទះលក់ចាប់ហួយ ឈ្មោះ ហ៊ត សុខលី ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ លក់ចាប់ហួយ។
នគរបាលបានបញ្ជាក់ថា កាលពីពេលវេលាកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ មី រឿន បានដើរទៅផ្ទះលក់ចាបហួយ របស់ឈ្មោះ ហ៊ត សុខលី ដើម្បីទិញស្រាថ្នាំផឹក ។ ពេលទៅដល់ក៏បានទិញស្រាចំនួន ២០០រៀល រួចឈរផឹកនៅទីនោះ ខណៈនោះកំប៉ុងហ្គាស ដែលម្ចាស់ផ្ទះបានដាក់លក់ក្បែរនោះ ក៏ស្រាប់តែផ្ទុះបណ្ដាលឲ្យខ្ទាតកំប៉ុងត្រូវជនរងគ្រោះ ចំក្បាលពោះ រងរបួសដាច់រលាត់ចេញឈាមតែម្ដង ភ្លាមៗនោះ ម្ចាស់ផ្ទះលក់ចាប់ហួយខាងលើ ក៏បានដឹកជនរងគ្រោះ មកកាន់មន្ទីពេទ្យបង្អែកស្រុកកោះធំតែម្ដង ។
បច្ចុប្បន្ន ជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកកោះធំ៕



មតិយោបល់