ព័ត៌មានជាតិ

រថយន្តមួយគ្រឿង ក្រឡាប់ផ្ងារជើងចេញមកសុទ្ធតែត្រី!

ព្រះសីហនុ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តដឹកត្រីមួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ បានក្រឡាប់ចេញមកសុទ្ធតែត្រីពេញដងផ្លូវ សំណាងល្អណាស់ គ្មាននរណាម្នាក់រងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៤ បង្គោលគីឡូម៉ែត្រលេខ១៦៨-១៦៩ ភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តដែលក្រឡាប់ខាងលើនេះ ជាប្រភេទរថយន្តម៉ាក មាយស៊ីធូ ពាក់ស្លាកលេខ ភ្នំពេញ 3C-6098 ហើយក្រោយពីក្រឡាប់ ម្ចាស់រថយន្តបានទាក់ទងឡានស្ទូចមកលើក ហើយបានបន្តដំណើរទៅមុខទៀត មិនមានការកកស្ទះចរាចរណ៍យូរឡើយ ៕

មតិយោបល់