ព័ត៌មានជាតិ

អត្ត​សញ្ញា​ជនរងគ្រោះ​ធ្លាក់​យន្តហោះ​ក្រុមហ៊ុន Germanwings មួយចំនួន​ត្រូវបាន​ស្គាល់​

​ក្រោយពេល​ស៊ើបអង្កេត​អស់​រយៈពេល​ជិត​មួយ​សប្ដាហ៍ លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាល្លឺម៉ង់ Germanwings ជើងហោះហើរ 4U 9525 បាន​ធ្លាក់​នៅ​តំបន់ភ្នំ French Alps ភាគខាងត្បូង​នៃ​ប្រទេស​បារាំង ដែល​បាន​សម្លាប់​មនុស្ស ១៥០​នាក់ នៅពេលនេះ ក្រុម​ស៊ើបអង្កេត​បាន​រកឃើញ DNA របស់​ជនរងគ្រោះ​ចំនួន ៧៨​នាក់​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ BBC នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ ២០១៥​។​
​ក្រុម​អ្នក​ស៊ើបអង្កេត​បានបង្ហាញ​ព័ត៌មាន​នេះ​ឡើង ដើម្បី​ជា​ដំណឹង​ដល់​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ ហើយក៏​បាន​ច្រានចោល​ព័ត៌មាន​កាសែត​អាល្លឺម៉ង់​ចុះផ្សាយ​ថា បាន​រកឃើញ​បំណែក​សាកសព​របស់​ជំនួយការ​ពី​ឡុង Andreas Lubitz​។ ពាក់ព័ន្ធ​នឹង​ព័ត៌មាន​លម្អិត​ទៅលើ​ការពិនិត្យ DNA នេះ នៅ​មិន​ទាន់​បង្ហើប​ឲ្យដឹង​នោះទេ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ការស៊ើបអង្កេត​បាន​រក​ឃើញថា ជំនួយការ​ពី​ឡុត​ជា​អ្នកបើក​យន្តហោះ​បុក​ភ្នំ ខណៈ​ដែល​រក​ឃើញ​លិខិត​ពេទ្យ​បញ្ជាក់ថា ជំនួយការ​ពី​ឡុត​មាន​បញ្ហា​ជំងឺផ្លូវចិត្ត និង​មាន​បញ្ហា​ភ្នែក​៕​
2015-03-30_111404

មតិយោបល់