ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន០៣នាក់ រួមនិងថ្នាំញៀនខេទឹកកកទម្ងន់១០១,៩ក្រាម និងយ៉ាម៉ា៤,០៣៣គ្រាប់

បន្ទាយមានជ័យ: នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧នេះ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ០៣នាក់ ជាប់ចោទពីបទជួញដូរថ្នាំញៀន ប្រភេទខេទឹកកកទម្ងន់ ១០១,៩ ក្រាម និងយ៉ាម៉ា៤,០៣៣គ្រាប់។

ជនសង្ស័យទី១. ឈ្មោះ សៀង ស្រីណែត ភេទស្រីអាយុ១៦ឆ្នាំ ២. ឈ្មោះសៀង ហួរ ភេទប្រុស អាយុ១៨ឆ្នាំ និង៣.ឈ្មោះ ឡៃ ហួរ ភេទស្រីអាយុ៤៦ឆ្នាំ ដោយជនសង្ស័យទាំងរស់នៅភូមិក្បាលកោះ សង្កាត់ និងក្រុងប៉ោយប៉ែត។

នៅពេលដែលឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅខេទឹកកកចំនួន១ថង់ ទម្ងន់១០១,៩ក្រាម និងយ៉ាម៉ាចំនួន២០ថង់ ស្មើ ៤,០៣៣គ្រាប់ ជញ្ជីងថ្លឹងថ្នាំញៀន១ ម៉ូតូ១គ្រឿង ទូស័ព្ទដៃ២គ្រឿង និងគ្រាប់អាប៉ោង៤គ្រាប់ ដោយឃាត់ខ្លួនពួកគេ កាលពីវេលាម៉ោង១១ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៧ នៅចំណុចភូមិក្បាលកោះ សង្កាត់ និងក្រុងប៉ោយប៉ែត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់