Post News Media ព័ត៌មានជាតិ បើករថយន្តព្រល...

បើករថយន្តព្រលះម៉ូតូធំហូសជិត១០ម៉ែត្រ បែកផ្កាភ្លើងដូចកាំជ្រួច

ភ្នំពេញ: រថយន្ដកាម៉ារី បុកម៉ូតូអូសកិន១០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ​កាលពីវេលាម៉ោង ១២ និង ២០ នាទីយប់ពាក់កណ្ដាលអាធ្រាតឈានចូល ថ្ងៃ ទី ០៧ ខែ មិថុនា ឆ្នាំ ២០១៦។

យោង​តាមប្រភពព័ត៌មាពីកន្លែងកើតហេតុបានឲ្យ​ដឹងថា មុនពេលកើតហេតុគេ ឃើញបុរសម្នាក់ ជិះម៉ូតូFZ មួយគ្រឿង ពណ៌ ខ្មៅ ជិះតាមបណ្ដោយផ្លូវ លេខ ព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណ:ដែលមកដល់ចំណុចកើតហេតុខាងលើ ដែលជាផ្លូវបែកជា៤ ក៏ត្រូវរថយន្ដ កាម៉ារី មួយគ្រឿង ពណ៌ស បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះសីហនុ ក្នុងទិសដៅពី លិចទៅកើត បុកយ៉ាងពេញទំហឹង បណ្ដាលឲ្យភាគីខាង បុរសដែលជិះម៉ូតូ ម្នាក់ឯងខាងលើ បាក់ជើងខ្ទេច មួយចំហៀង ខាងឆ្វេង ហើយម៉ូតូហូស១០ម៉ែត្រនៅក្រោមរថយន្ដ ហើយភាគីខាងបុរសដែលបើករថយន្ដ បានរត់គេចបាត់ស្រមោល​។

ក្រោយកើតហេតុ បុរសដែលរងរបួសធ្ងន់ត្រូវបានេថយន្ដសាមុយដឹកទៅមន្ទីរពេទ្យ ចំណែកម៉ូតូនិងរថយន្ដខាងលើ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នង់ការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នាជាមួយ នៅពេលក្រោយ៕

CRUSH1

CRUSH

Loading...